គោលការណ៍ណែនាំសហគមន៍ (2024)

សូមស្វាគមន៍មកកាន់ Tinder!
Tinder គឺជាកន្លែងដែលអាចកសាងទំនាក់ទំនងដ៏មានន័យបាន។ វាចាប់ផ្តើមជាមួយនឹងការអូស។ពេលខ្លះអ្នកត្រូវគ្នា ពេលខ្លះមិនត្រូវគ្នា។ ហើយពេលខ្លះការនិយាយគ្នាធ្វើឲ្យមានអ្វីលើសពីហ្នឹងទៀត។ ឱកាសមានច្រើនលើសលុប។ រឿងដែលអាចទៅរួចគ្មានដែនកំណត់ទេ។ សូមស្វាគមន៍ (មនុស្សពេញវ័យ) គ្រប់រូបក្នុងការចូលមកប្រើប្រាស់កម្មវិធីនេះ។

យើងចង់ឲ្យ Tinder ទៅជាកន្លែងដែលផ្តល់ភាពរីករាយ មានសុវត្ថិភាព និងមានអ្វីសព្វបែបយ៉ាងដែលនរណាៗក៏អាចបង្ហាញភាពទាក់ទាញរបស់ខ្លួនបានដែរ ក្នុងពេលដែលស្វែងយល់អំពីអ្នកផ្សេងទៀត។ នេះហើយគឺជាគោលបំណងរបស់គោលការណ៍ណែនាំសហគមន៍ទាំងនេះ សំដៅកំណត់អាកប្បកិរិយារបស់អ្នករាល់គ្នាឲ្យមានភាពសមស្របតាមការរំពឹងចង់បាន ទាំងនៅលើ និងនៅក្រៅកម្មវិធី។សូមអានបន្ត៖ ការមិនអនុវត្តតាមគោលការណ៍ណែនាំទាំងនេះអាចនាំឲ្យមានផលវិបាកជាក់ស្តែងផ្សេងៗ រាប់ចាប់ពីការរំលឹក រហូតដល់ការហាមឃាត់តែម្តង។

ច្បាប់របស់ Tinder៖

1. ការគិតគូរពីព្រំដែន។ កម្រិតផាសុកភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ហេតុនេះហើយបានជាយើងមិនអនុញ្ញាតឲ្យមានរូបភាពអាក្រាត ខ្លឹមសារផ្លូវភេទ ការបង្ហាញចំណង់ផ្លូវភេទ ឬការបង្ហាញបំណងស្វែងរកការរួមភេទ នៅលើប្រូហ្វាល់សាធារណៈរបស់អ្នកទេ។ ប្រសិនបើអ្នកនៅក្នុងការសន្ទនាឯកជន ចំណុចទាំងនេះមិនចោទជាបញ្ហាទេ ប្រសិនបើគ្រប់ភាគ ីទាំងអស់មិនយល់ទាស់លើរឿងនេះទេ។ ការយល់ព្រម គឺជារឿងសំខាន់។

2. ចែករំលែកដោយប្រុងប្រយ័ត្ន និងគិតគូរឱ្យបានហ្មត់ចត់ កុំផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬមធ្យោបាយសម្រាប់ឲ្យអ្នកផ្សេងទៀតអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នក (មិនត្រូវបង្ហាញជាសាធារណៈនូវព័ត៌មានដូចជា លេខទូរសព្ទ អ៊ីមែល ឬឈ្មោះអ្នកប្រើនៅលើបណ្តាញសង្គម)។ ទោះពេលណាក៏ដោយ ការចែករំលែកលេខគណនីធនាគារ ឬពាក្យសម្ងាត់អ៊ីមែលរបស់អ្នកគឺជារឿងមិនល្អនោះទេ។ ក៏មិនត្រូវសុំឱ្យអ្នកផ្សេងផ្ញើព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពួកគេមកឱ្យអ្នកដូចគ្នាដែរ។ សូមប្រុងប្រយ័ត្ននៅពេលផ្ញើប្រាក់ទៅអ្នកដទៃ។ឬក៏កុំផ្ញើតែម្តង។

3. ជៀសវាងខ្លឹមសារហិង្សា។យើងលើកកម្ពស់ភាពវិជ្ជមាន ហើយនឹងមិនអត់ឱនចំពោះខ្លឹមសារហិង្សាគ្រប់ប្រភេទដែ លមានឈាម សេចក្តីស្លាប់ រូបភាព ឬការពណ៌នាអំពីអំពើហិង្សា (លើមនុស្ស ឬសត្វ) ការប្រើប្រាស់អាវុធ និងអ្វីមួយដែលគាំទ្រ ឬលើកតម្កើងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។

ប្រសិនបើយើងជឿថាអាចនឹងមានគ្រោះថ្នាក់ជិតមកដល់ យើងអាចនឹងចាត់វិធានការដើម្បីជាជំនួយ ដូចជាទាក់ទងដោយផ្ទាល់ជាមួយធនធានដោះស្រាយវិបត្តិ។

4. ភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន មិនមែនជាលក្ខណៈអាជីវកម្មនោះទេកុំផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយ ចែករំលែកឈ្មោះអ្នកប្រើនៅលើបណ្តាញសង្គមរបស់អ្នក ដើម្បីទទួលបានអ្នកតាមដាន លក់ផលិតផល រៃអង្គាសប្រាក់ ឬធ្វើយុទ្ធនាការ។ នេះក៏មានន័យថា Tinder មិនមែនជាកន្លែងសម្រាប់ការងារផ្លូវភេទ សេវាកំដរ ឬទំនាក់ទំនងរកស៊ីផ្លូវភេទក្នុងប្រភេទណាមួយនោះដែរ។ ដូច្នេះ ដាច់ខាត មិនត្រូវប្រើ Tinder ដើម្បីស្វែងរកស្ដ្រីចិញ្ចឹមប្រុសក្មេងសម្រាប់អ្នកឡើយ។

5. ត្រឹមធ្វើអ្វីដែលជាខ្លួនអ្នកជាការស្រេច។ មនុស្សចង់ជួបអ្នកជាចរិតពិតរបស់អ្នក។ មិនមែនចរិតក្លែងក្លាយរបស់អ្នកនោះទេ។ កុំបង្កើតគណនីក្លែងក្លាយឬធ្វើពុតជាមនុស្សម្នាក់ដែលមិនមែនជាអ្នក ទោះបីវាគ្រាន់តែដើម្បីការកម្សាន្តសប្បាយក៏ដោយ។

6. ប្រាស្រ័យទាក់ទងគ្នាដោយការគោរព។ការនិយាយរកមនុស្សថ្មីៗអាចជារឿងពិបាកមួយ ជាពិសេសនៅពេលដែលអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន។ ដូច្នេះ សូមគោរពគ្នាទៅវិញទៅមក។

ប្រសិនបើការសន្ទនាមានការខុសឆ្គងដោយនឹកស្មានមិនដល់ ហើយអ្នកឃើញថាខ្លួនអ្នកមានការខកចិត្ត ឬមានអារម្មណ៍ខឹង សូមផ្អាកការសន្ទនា ហើយគិតពិចារណាមុនពេលអ្នកប្រតិកម្ម។ ការបៀតបៀន ការគំរាមកំហែង ការធ្វើបាប ការបំភិតបំភ័យ ការលាតត្រដាងព័ត៌មានសម្ងាត់បុគ្គល ការជំរិតផ្លូវភេ ទ ការគំរាមកំហែងហែកកេរ្តិ៍ ឬអ្វីដែលធ្វើឡើងដោយចេតនាដើម្បីបង្កគ្រោះថ្នាក់ មិនត្រូវបានអនុញ្ញាតឡើយ។

Tinder មិនមែនជាកន្លែងសម្រាប់ការស្អប់ខ្ពើមគ្នានោះទេ។ យើងនឹងមិនគាំទ្រជាដាច់ខាតចំពោះការប្រកាន់ពូជសាសន៍ ការតម្កើងខ្លួនជ្រុល ការស្អប់ខ្ពើម ឬអំពើហិង្សាដោយសារសាវតាររបស់នរណាម្នាក់ អត្តសញ្ញាណ ឬរូបរាងរបស់ពួកគេនោះទេ។ វារួមបញ្ចូលទាំង (ជាអាទិ៍) ពូជសាសន៍ ជាតិពន្ធុ សម្ព័ន្ធភាពសាសនា ពិការភាព រាងកាយ ភេទ អត្តសញ្ញាណយេនឌ័រ អាយុ ដើមកំណើតជាតិ ឬនិន្នាការផ្លូវភេទរបស់នរណាម្នាក់។ ប្រសិនបើអ្នកឃើញនរណាម្នាក់ដែលមិនត្រូវតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នកទេ សូមកុំចុចចូលចិត្តគេ ឬឈប់ផ្គូផ្គងតែម្តង រួចបន្តទៅមុខទៀត។ កុំរាយការណ៍ពីពួកគេ លើកលែងតែអ្នកគិតថាពួកគេបានបំពានគោលការណ៍របស់យើង។

7. ប្រកាន់ខ្ជាប់នូវអំពើល្អ មិនបង្កគ្រោ ះថ្នាក់។សកម្មភាព ឬអាកប្បកិរិយាទាំងឡាយដែលនាំឱ្យធ្វើឱ្យមាន មានចេតនា ឬបង្កគ្រោះថ្នាក់ដល់សមាជិកផ្សេងទៀត មិនថានៅលើអនឡាញ ឬនៅក្រៅ ដោយផ្ទាល់ ឬលក្ខណៈឌីជីថលនោះទេ នឹងទទួលបានការយកចិត្តទុកដាក់ខ្លាំងបំផុត។ ចំណុចនេះរួមបញ្ចូលទាំងការអំពាវនាវ ឬការញុះញង់ឱ្យមានគ្រោះថ្នាក់ផងដែរ។

ប្រសិនបើអ្នករងការឈឺចាប់ដោយសារនរណាម្នាក់នៅលើ Tinder៖ ទីមួយ សូមថែរក្សាខ្លួនអ្នក ហើយទីពីរ ចំណាយពេលខ្លះដើម្បីសម្រេចថាតើអ្នកត្រូវព្យាបាលត្រង់កន្លែងណា ដូចជាវិធានស្ដីពីការទទួលខុសត្រូវ ការបញ្ចេញឲ្យដឹង ការគាំទ្រ ឬចំណុចទាំងអស់ខាងលើ។ប្រសិនបើវារួមបញ្ចូលការរាយការណ៍ពីគ្រោះថ្នាក់ដល់ពួកយើង សូមទាក់ទងមកយើង។ យើងនៅទីនេះសម្រាប់អ្នក។

8. សម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ។អ្នកត្រូវតែមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ទើបប្រើ Tinder បាន។ នេះក៏មានន័យថា យើងមិនអនុញ្ញាតឱ្យមានរូបថតអនីតិជនថតតែម្នាក់ឯង ឬដោយគ្មានសម្លៀកបំពាក់នោះដែរ រួមទាំងរូបថតរបស់អ្នកកាលពីក្មេងផង ទោះជាកាលពីក្មេង អ្នកគួរឱ្យស្រលាញ់ខ្លាំងប៉ុនណាក៏ដោយ។

9. គោរពតាមច្បាប់។មិនអនុញ្ញាតឱ្យមានខ្លឹមសារ ឬសកម្មភាពខុសច្បាប់ណាមួយជាដាច់ខាត។ នេះមានន័យថា អ្នកមិនអាចប្រើ Tinder ដើម្បីទិញ ឬលក់ថ្នាំញៀន ឬទំនិញក្លែងក្លាយ ឬស្នើសុំជំនួយដើម្បីជួយអ្នកប្រព្រឹត្តអំពើល្មើសច្បាប់នោះឡើយ។ យើងនឹងមិនអត់ឱនឱ្យនរណាម្នាក់ដែលប្រើ Tinder ដើម្បីគាំទ្រ ឬចូលរួមក្នុងការបង្កគ្រោះថ្នាក់ណាមួយដែលពាក់ព័ន្ធនឹងអនីតិជន ឬការជួញដូរមនុស្សជាដាច់ខាត។

10. គណនីមួយសម្រាប់មនុស្សម្នាក់។គណនីនីមួយៗ អាចមានម្ចាស់តែមួយប៉ុណ្ណោះ។ ដោយសារមូលហេតុភស្តុភារកម្ម និងឯកជនភាព យើងមិនអាចគាំទ្រឱ្យមនុស្សច្ រើននាក់អាចចូលទៅប្រើគណនីតែមួយបានទេ។ បុគ្គលម្នាក់ៗ ត្រូវមានគណនីផ្ទាល់ខ្លួនរបស់ពួកគេ។

11. នេះគឺជាកន្លែងរបស់អ្នក ដូច្នេះ ត្រូវបង្ហោះខ្លឹមសារផ្ទាល់ខ្លួនរបស់អ្នក។កុំបង្ហោះរូបភាព ឬសារឯកជនពីអ្នកដទៃ លើកលែងតែអ្នកបានទទួលការយល់ព្រមឱ្យធ្វើបែបនេះ។ កុំបង្ហោះស្នាដៃដែលជាប់សិទ្ធិអ្នកនិពន្ធ ឬជាប់ពាណិជ្ជសញ្ញារបស់អ្នកដទៃ។

12. ធ្វើជាសមាជិកស្មោះត្រង់ម្នាក់នៃសហគមន៍របស់ Tinder។កុំបំពាន Tinder។ កុំប្រើ Tinder ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភាន់។ កុំផ្ញើតំណដែលបង្កគ្រោះថ្នាក់ ឬខ្លឹមសារដែលមិនបានស្នើសុំ។ កុំបង្កើតគណនីច្រើន។កុំប្រើ Tinder ដើម្បីក្លែងបន្លំ បោក ឬធ្វើឱ្យមនុស្សផ្ញើប្រាក់ឱ្យអ្នក ឬធ្វើរឿងអ្វីផ្សេងទៀត។ កុំផ្ដល់ការរាយការណ៍បំភាន់។ កុំប្រើកម្មវិធីភាគីទីបីដើម្បីដោះស ោមុខងារ ឬលលេងសើចនឹងប្រព័ន្ធនេះ។

13. បន្តតាមដានដើម្បីរក្សាភាពសកម្ម។ប្រសិនបើអ្នកមិនបានចូលគណនីគណនី Tinder របស់អ្នក ក្នុងរយៈពេលពីរឆ្នាំ យើងនឹងសន្មតថា គណនីនោះ zzZZzzZ ហើយអាចនឹងលុបគណនីនោះចោលដោយសារគ្មានសកម្មភាព។ ដូច្នេះ ប្រសិនបើអ្នកចង់ឱ្យគេឃើញនៅក្នុងកម្មវិធីនេះ គ្រាន់តែចូលគណនីម្តងម្កាលក៏បាន។

ការរាយការណ៍

ក្នុងនាមជាសមាជិកនៃសហគមន៍ Tinder យើងលើកទឹកចិត្តឲ្យអ្នកហ៊ានបញ្ចេញមតិ និងហ៊ាននិយាយ។ ប្រសិនបើនរណាម្នាក់កំពុងបង្កគ្រោះថ្នាក់ដល់អ្នក ធ្វើឲ្យអ្នកមានអារម្មណ៍ទើសទាល់ ឬកំពុងបំពានគោលការណ៍ណែនាំសហគមន៍របស់យើង សូមរាយការណ៍ពីបញ្ហានោះ។ ការរាយការណ៍របស់អ្នកត្រូវបានរក្សាជាការសម្ងាត់ជានិច្ច។តាមរយៈការរាយការណ៍ អ្នកអាចជួយយើងបញ្ឈប់អាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ និងការពារអ្នកដទៃ។

ផលប៉ះពាល់

យើងយកចិត ្តទុកដាក់យ៉ាងខ្លាំងលើគោលការណ៍ណែនាំសហគមន៍របស់យើង និងផលប៉ះពាល់របស់វាលើសហគមន៍របស់យើង។ យើងនឹងធ្វើអ្វីគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធានាថាមនុស្សទាំងឡាយអនុវត្តតាមគោលការណ៍ណែនាំនេះ។ យើងបំពាក់នូវប្រព័ន្ធព្រមានមួយ ប៉ុន្តែប្រសិនបើការបំពាននៅតែបន្ត ឬការបំពានមានលក្ខណៈធ្ងន់ធ្ងរ យើងនឹងឆ្លើយតបទៅតាមនោះដែរ។

យើងរក្សាសិទ្ធិក្នុងការស៊ើបអង្កេត និង/ឬបញ្ចប់គណនីទាំងឡាយដោយមិនមានការសងប្រាក់វិញលើការទិញណាមួយឡើយ ប្រសិនបើយើងរកឃើញថាអ្នកបានប្រើប្រាស់សេវាកម្មដោយមិនត្រឹមត្រូវ ឬបានប្រព្រឹត្តក្នុងលក្ខណៈមួយដែល Tinder ចាត់ទុកថាមិនសមរម្យ មិនស្របច្បាប់ ឬបំពានលើគោលការណ៍ណែនាំសហគមន៍ ឬលក្ខខណ្ឌប្រើប្រាស់របស់យើង រួមទាំងសកម្មភាព ឬការប្រាស្រ័យទាក់ទងដែលកើតឡើងក្រៅសេវាកម្ម ប៉ុន្តែពាក់ព័ន្ធនឹងអ្នកផ្សេងទៀតដែលអ្នកជួបតាមរយៈសេវាកម្ម។

គោលការណ៍ណែនាំសហគមន៍ (2024)
Top Articles
You're working remotely and your boss is micromanaging you. How can you set boundaries?
Opening a bank account in Sweden: Swedbank
What Is Single Sign-on (SSO)? Meaning and How It Works? | Fortinet
Walgreens Boots Alliance, Inc. (WBA) Stock Price, News, Quote & History - Yahoo Finance
Research Tome Neltharus
Vanadium Conan Exiles
Bhad Bhabie Shares Footage Of Her Child's Father Beating Her Up, Wants Him To 'Get Help'
Seth Juszkiewicz Obituary
No Credit Check Apartments In West Palm Beach Fl
What is a basic financial statement?
Calmspirits Clapper
Top tips for getting around Buenos Aires
Christina Khalil Forum
Games Like Mythic Manor
Nba Rotogrinders Starting Lineups
Images of CGC-graded Comic Books Now Available Using the CGC Certification Verification Tool
Bank Of America Financial Center Irvington Photos
Foxy Brown 2025
Conan Exiles Sorcery Guide – How To Learn, Cast & Unlock Spells
Terry Bradshaw | Biography, Stats, & Facts
Like Some Annoyed Drivers Wsj Crossword
پنل کاربری سایت همسریابی هلو
Manuela Qm Only
Plost Dental
Nk 1399
Culver's.comsummerofsmiles
Summoners War Update Notes
4.231 Rounded To The Nearest Hundred
What Is The Lineup For Nascar Race Today
Haunted Mansion Showtimes Near Cinemark Tinseltown Usa And Imax
Forager How-to Get Archaeology Items - Dino Egg, Anchor, Fossil, Frozen Relic, Frozen Squid, Kapala, Lava Eel, and More!
Ny Post Front Page Cover Today
Keeper Of The Lost Cities Series - Shannon Messenger
Empires And Puzzles Dark Chest
Gravel Racing
Birmingham City Schools Clever Login
Isabella Duan Ahn Stanford
Shipping Container Storage Containers 40'HCs - general for sale - by dealer - craigslist
Differential Diagnosis
Linkbuilding uitbesteden
Citizens Bank Park - Clio
Sound Of Freedom Showtimes Near Amc Mountainside 10
Costco The Dalles Or
Blippi Park Carlsbad
17 of the best things to do in Bozeman, Montana
Santa Ana Immigration Court Webex
Wwba Baseball
Volstate Portal
Dinargurus
Latest Posts
Article information

Author: Otha Schamberger

Last Updated:

Views: 5997

Rating: 4.4 / 5 (55 voted)

Reviews: 94% of readers found this page helpful

Author information

Name: Otha Schamberger

Birthday: 1999-08-15

Address: Suite 490 606 Hammes Ferry, Carterhaven, IL 62290

Phone: +8557035444877

Job: Forward IT Agent

Hobby: Fishing, Flying, Jewelry making, Digital arts, Sand art, Parkour, tabletop games

Introduction: My name is Otha Schamberger, I am a vast, good, healthy, cheerful, energetic, gorgeous, magnificent person who loves writing and wants to share my knowledge and understanding with you.